ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ ទីតាំងត្រៀមរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧

ដោយ :www.dailybreakingnews.com.kh

 


(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញ ចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមការងារអន្តរក្រសួង អញ្ជើញចុះពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបទបញ្ជានាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង ជុំវិញផែនការសន្តិសុខ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំឲ្យមន្ទីរសុខាភិបាលត្រៀមក្រុមគ្រូពេទ្យ រៀបចំកន្លែងត្រួតពិនិត្យសុខភាពជូនប្រជាពលរដ្ឋ អញ្ជើញចូលរួមក្នុងអង្គពិធីឲ្យបានល្អប្រសើរ។ បន្ថែមពីនេះ ឯកឧត្តម បានណែនាំដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ដែលមានព្រំប្រទល់ជាប់ផ្លូវជាតិលេខ ៧ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋឲ្យមកចូលរួមឲ្យបានច្រើនកុះករ ដើម្បីចូលរួម អបអរសាទរ នូវសមិទ្ធផលដ៏មហាសាល ដែលប្រមុខរាជរដ្ឋាភិ បាលកម្ពុជា លោកបានផ្តល់ជូនជាចំណងដៃ ថ្មីស្រឡាងមួយទៀតសម្រាប់អ្នកខេត្តកំពង់ចាម៕

No comments