ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

ដោយមានការបញ្ជាផ្ទាល់ពីលោក បណ្ឌិត សំ ពិសិដ្ឋអភិបាលនៃគណៈអភិបាលស្រុកស្រុកចំការលើលោក ខេង ប៊ុនធឿន អធិការនគរបាលស្រុកចំការលើ បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ចុះអន្តរាគមន៍ករណីអគ្គីភ័យ (ភ្លើងឆេះផ្ទះ) ប្រជាពលរដ្ឋចំនួន៣ខ្នងផ្ទះ (មាន៣គ្រួសារ)

ដោយ :www.dailybreakingnews.com.kh

 


ស្រុកចំការលើ ៖ ក្រោមការបញ្ជាផ្ទាល់ពី លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅថ្ងៃព្រឹកទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៩:៥០នាទី លោក ខេង ប៊ុនធឿន អធិការនគរបាលស្រុកចំការលើ បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ចុះអន្តរាគមន៍ករណីអគ្គីភ័យ (ភ្លើងឆេះផ្ទះ) ប្រជាពលរដ្ឋចំនួន៣ខ្នងផ្ទះ (មាន៣គ្រួសារ) ស្ថិតនៅភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។

អគ្គីភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង១០:៤០នាទី។ ករណីខាងលើ មិនបណ្ដាលអោយមានរបួសដល់មនុស្សសត្វនោះឡើយ។

កិច្ចប្រតិបត្តិការណ៍នេះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៤គ្រឿង៖ ស្រុកចំការលើ ១គ្រឿង ,ស្រុកកំពង់សៀម ១គ្រឿង ,ស្រុកព្រៃឈរ ១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ១គ្រឿង។ ក្នុងកិច្ចប្រតិបត្តិការណ៍នេះបានប្រើប្រាស់អស់ទឹកចំនួន ០៣រថយន្ត។

មូលហេតុ : តាមការសន្និដ្ឋានបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។

No comments