ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈចលនាមហាជន នៃគណៈកម្មាធិការបក្សខេត្តកំពង់ចាម

ដោយ :www.dailybreakingnews.com.kh

 


នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី ៧ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សខេត្ត ដោយមានការអញ្ជើញចូលរួម ពី ឯកឧត្តម ខ្លត ផន អនុប្រធានប្រចាំការគណបក្សខេត្ត ឯកឧត្តម ស្រី សុភ័ក្រ្ត អនុប្រធានគណបក្សខេត្ត  ព្រមទាំងមានការចូលរួមពីឯកឧត្តមបក្នុងគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវបលោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈចលនា សហជីព កម្មករ និយោជិត សរុបចំនួន ៤៤ ររូប ស្រី ៨ រូប។


កិច្ចប្រជុំ បានពិភាក្សានិងស្វែងរកធាតុចូល ដើម្បីពង្រឹងតួនាទីភារកិច្ច របស់គណៈចលនា សហជីព កម្មករ និយោជិត ក្នុងការកសាង គ្រប់គ្រង សមាជិកគណបក្ស រួមមាន កម្មករ រោងចក្រសហគ្រាស ចំការកៅស៊ូ ការដ្ឋាននានា និង កម្មករ សេវាករ ក្រៅប្រព័ន្ធ ឱ្យធានាបាននូវគុណភាព និងបរិមាណ ដើម្បីធានាពង្រឹប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៦ ឆ្នាំ ២០២៧។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានស្នើសុំ ឱ្យសមាជិកសមាជិកា ក្នុងគណៈចលនាសហជីពកម្មករនិយោជិត តាមមន្ទីរអង្គភាពនីមួយៗ ដែលមានភារកិច្ចទទួលខុសត្រូវក្នុងការកសាងសមាជិកគណបក្សក្នុងមុខសញ្ញាខុសៗគ្នា សូមធ្វើផែនការលំអិតជាក់ស្ដែង ដោយផ្អែកតាមស្មារតីនៃផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៦ ឆ្នាំ ២០២៧ ដើម្បីធានានូវកម្លាំងពិត ជូនគណបក្ស ក្នុងការបោះឆ្នោតខាងមុខ ។

ជាមួយនោះ ឯកឧត្តមក៏បានដាក់ចេញ នៅភារកិច្ចជាក់ស្ដែងមួយចំនួន និងសូមប្រគល់ភារកិច្ច ជូនឯកឧត្តម ខ្លួត ផនអនុប្រធានប្រចាំការគណបក្សខេត្ត ឯកឧត្តម ស្រី សុភ័ក្រ្ត អនុប្រធានគណកប្ស ទទួលការងារយុវជន និង ឯកឧត្តម ទុំ លឹមយុន ប្រធានគណៈចាត់តាំងគណបក្សខេត្តខេត្ត ដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំផែនការអនុវត្តជាក់ស្ដែង ធានា ការកសាងពង្រឹងពង្រីក និងគ្រប់គ្រង សមាជិកគណបក្ស តាមផ្នែកនីមួយៗ ឱ្យទទួលបានបរិមាណ និងគុណភាព៕

No comments