លោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះសំណេះសំណាល សួរសុខទុក្ខនិងនាំយកអំណោយរួមទាំងថវិការបស់ឯកឧត្តមប្រធានជូនគ្រួសារចំនួន៨ ដែលមានសមាជិកទទួលទើបសម្រាកូន!
ខេត្តកណ្តាល:នៅថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះសំណេះសំណាល សួរសុខទុក្ខនិងនាំយកអំណោយរួមទាំងថវិការបស់ឯកឧត្តមប្រធានជូនគ្រួសារចំនួន៨ ដែលមានសមាជិកទទួលទើបសម្រាកូន ដោយក្នុងមួយគ្រួសារទទួលបាន:អង្ករ០១បាវ = ៥០គ.ក្រថវិកា = ១០០,០០០៛ជូនមេភូមិ ២០០,០០០៛សរុបជាថវិកាចំនួន២,២០០,០០០៛។












No comments