លោកចេង ឌីណាអភិបាលស្រុកខ្សាច់កណ្ដាលបានអញ្ជើញដឹកនាំសមាជិកគណៈកម្មាធិការអនុសាខា រួមជាមួយអាជ្ញាធរឃុំ-ភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១៣គ្រួសារនៅឃុំពុកឬស្សី
ខេត្តកណ្តាល:នៅព្រឹកថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២៦ដោយអនុវត្តតាមការណែនាំ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល ថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុកខ្សាច់កណ្ដាល លោកចេង ឌីណាអភិបាលស្រុកបានអញ្ជើញដឹកនាំសមាជិកគណៈកម្មាធិការអនុសាខា រួមជាមួយអាជ្ញាធរឃុំ-ភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១៣គ្រួសារ។
សកម្មភាពមនុស្សធម៌នេះ បានប្រព្រឹត្តទៅនៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្នុងគោលបំណងជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងលើកទឹកចិត្តដល់គ្រួសារដែលកំពុងជួបប្រទះបញ្ហាផ្សេងៗ។
ក្នុងឱកាសនោះ ក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋបន្តថែរក្សាសុខភាព អនាម័យ និងរួមគ្នាអភិវឌ្ឍសហគមន៍ឱ្យកាន់តែប្រសើរឡើង។
សកម្មភាពនេះបានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្របតាមគោលការណ៍មនុស្សធម៌ និងមិនទុកឱ្យមរណា!
























No comments