ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស និងលោក ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុកកងមាស បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដើម្បីពិនិត្យ វាយតម្លៃការងារកន្លងមក និងពិភាក្សាអំពីទិសដៅអនុវត្តការងារបន្ត សំដៅពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ដោយ :www.dailybreakingnews.com.kh

 


ខេត្តកំពង់ចាម:នាព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស និងលោក ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុកកងមាស បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកងមាស។

កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ ប្រធានការិយាល័យ និងអង្គភាពពាក់ព័ន្ធ លោក លោកស្រីមេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ តំណាងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងលោកនាយកវិទ្យាល័យទាំង៣ ដើម្បីពិនិត្យ វាយតម្លៃការងារកន្លងមក និងពិភាក្សាអំពីទិសដៅអនុវត្តការងារបន្ត សំដៅពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។< /p>

No comments