លោក ចាន់ បណ្ឌិត អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ជ័យជំនះ ឆ្នាំ២០២៦ សម្រាប់ស្ថាបនាផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិ១០ និងភូមិ១១
រាជធានីភ្នំពេញ:នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក ចាន់ បណ្ឌិត អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ តំណាងលោកអភិបាលខណ្ឌ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ជ័យជំនះ ឆ្នាំ២០២៦ សម្រាប់ស្ថាបនាផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិ១០ និងភូមិ១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពិធីនេះបានប្រព្រឹត្តទៅនៅវេលាម៉ោង ៩:០០នាទីព្រឹក ក្នុងគោលបំណងជ្រើសរើសក្រុមហ៊ុនអនុវត្តគម្រោងប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងធានាគុណភាពសំណង់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

















No comments