លោកភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាសបានអញ្ជើញចូលរួមពិធីតាំងពិព័រណ៍ស្នាដៃសិស្ស វិទ្យាល័យហ៊ុនសែន ពាមជីកង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកងមាស
ខេត្តកំពង់ចាម:នៅថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស និងលោក ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុកកងមាស បានអញ្ជើញចូលរួមពិធីតាំងពិព័រណ៍ស្នាដៃសិស្ស វិទ្យាល័យហ៊ុនសែន ពាមជីកង ជំនាន់ថ្មី ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅវិទ្យាល័យហ៊ុនសែន ពាមជីកង ស្ថិតក្នុងឃុំពាមជីកង ស្រុកកងមាស។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកងមាស ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការបង្ហាញស្នាដៃ នវានុវត្តន៍ និងសមត្ថភាពសិក្សា ព្រមទាំងជំរុញការអភិវឌ្ឍគុណភាពអប់រំស្របតាមទិសដៅអប់រំជំនាន់ថ្មី។






No comments