ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក លឹម សៀងហេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញចូលរួមកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍបញ្ចប់ឆ្នាំ ២០២៥ និងវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍឆ្នាំ២០២៦ របស់រដ្ឋបាល រាជធានី ខេត្ត​...

ដោយ :www.dailybreakingnews.com.kh

 


ខេត្តស្វាយរៀង:នារសៀលថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២៦នេះ​ លោក​ លឹម​ សៀងហេង​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ជេីញចូលរួមកិច្ចប្រជុំជាមួយលោក ឌុំ ចាន់ឌី អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ ខេត្ត​ ព្រមទាំងប្រតិភូ​ ស្តីពីការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍបញ្ចប់ឆ្នាំ ២០២៥ និងវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍឆ្នាំ២០២៦ របស់រដ្ឋបាល រាជធានី ខេត្ត​។

កិច្ចប្រជុំនេះមានចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត​ លោកអនុប្រធានមន្ទីរផែនការខេត្ត​ លោកអនុប្រធានរតនាគារខេត្ត​ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ លោកស្រីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត​ និងលោកស្រីប្រធានអង្គភាពលទ្ធកម្មរដ្ឋបាលសាលាខេត្ត៕

No comments