ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល រួមជាមួយ លោក នូ សុខន សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក សាមុត ធឿន ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ០៤ខ្សែ ក្នុងស្រុកអង្គស្នួល

ដោយ :www.dailybreakingnews.com.kh

 


ខេត្តកណ្តាល:នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦លោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល រួមជាមួយ លោក នូ សុខន សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក សាមុត ធឿន ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញជាអធិបតីក្នុង ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ០៤ខ្សែ ប្រវែងសរុប ៣,៨៩០ម៉ែត្រ ដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០២៦ ស្ថិតនៅភូមិសល់ដី ឃុំព្រៃពួច ស្រុកអង្គស្នួល។

សមិទ្ធផលផ្លូវទាំង ០៤ខ្សែនេះ រួមមាន៖

ឃុំព្រៃពួច ០១ខ្សែ (ទីតាំងពិធី)ឃុំបែកចាន ០១ខ្សែឃុំឆក់ឈើនាង ០១ខ្សែ និងឃុំក្រាំងម្កាក់ ០១ខ្សែ

សាងសង់ដោយក្រុមហ៊ុនលោក យោ យីម និងលោក ឆុន ស្រៀង។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរឃុំ-ភូមិ និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៣៦០ នាក់ ស្រី ១៨០ នាក់ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។

ផ្លូវបេតុងថ្មីទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួលឱ្យកាន់តែរីកចម្រើនទ្វេឡើង! 


No comments