លោក ធាង ឡេង អភិបាលស្រុកវាលវែង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពសាងសង់ស្ពាន
ខេត្តពោធិ៍សាត់:រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារស្រុក រួមមាន លោកអភិបាលរងស្រុក លោកសមាជិកក្រុមប្រឹក្សាស្រុក លោកប្រធាន និងអនុប្រធានការិយាល័យស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងមេភូមិ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ស្ពាន នៅចំណុចអូរទឹកភ្លាវ ស្ថិតក្នុងភូមិស្មែត ឆ្លងទៅភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ការចុះពិនិត្យនេះ មានគោលបំណងតាមដានគុណភាព និងវឌ្ឍនភាពនៃការសាងសង់ ដើម្បីធានាថាគម្រោងអនុវត្តទៅតាមផែនការ និងអាចបម្រើការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋបានកាន់តែងាយស្រួល និងមានសុវត្ថិភាព។








No comments