ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងនគរបាល ប្រារព្ធពិធីគោរពទង់ជាតិ និងណែនាំភារកិច្ចការងារប្រចាំសប្ដាហ៍

ដោយ :www.dailybreakingnews.com.kh

 


រាជធានីភ្នំពេញ:នៅព្រឹកថ្ងៃច័ន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៧:០០នាទី លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងនគរបាល ប្រារព្ធពិធីគោរពទង់ជាតិ ប្រកាសប្រជុំជួរ ពិនិត្យវត្តមាន និងឯកសណ្ឋានរបស់មន្ត្រី ដើម្បីត្រៀមអនុវត្តភារកិច្ចប្រចាំថ្ងៃ។

ក្នុងឱកាសនោះ លោកអធិការ បានធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទ អំពីការបំពេញការងារផ្តល់សេវាជូនប្រជាពលរដ្ឋ ការពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការចុះសម្រួលចរាចរណ៍នៅតាមគោលដៅដែលមានការកកស្ទះ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពងាយស្រួលជូនប្រជាពលរដ្ឋ។

ក្នុងពិធីនេះ មានកម្លាំងនគរបាលចូលរួមសរុប ១៤៥នាក់ ក្នុងនោះ នារី ២៩នាក់។

No comments