ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

រដ្ឋបាលស្រុកកងមាស រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ក្រោមអធិបតីភាព លោក ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុក និងលោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស

ដោយ :www.dailybreakingnews.com.kh

 


ខេត្តកំពង់ចាម:ថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកងមាស បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកងមាស សម្រាប់អាណត្តិទី៤ នៅវត្តសិរីបុទុមសារារាម (ហៅវត្តព្រែកកុយ) ស្ថិតនៅភូមិព្រែកកុយ ឃុំព្រែកុយ ស្រុកកងមាស។

វេទិកានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុក និងលោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនរូប។

វេទិកានេះ មានគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផល ការអនុវត្តការងាររបស់រដ្ឋបាលស្រុក ព្រមទាំងស្តាប់មតិយោបល់ សំណូមពរ និងកង្វល់នានាពីប្រជាពលរដ្ឋ ដើម្បីយកទៅពិនិត្យ ដោះស្រាយ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ

No comments