ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករាបានដឹកនាំមន្ត្រីនគរបាលចំណុះអធិការដ្ឋាននគរបាលខណ្ឌ៧មករា អញ្ជើញចូលរួមបុណ្យសព លោកអនុសេនីយ៍ឯក នាង សំណាង មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី៣ ដែលបានទទួលមរណភាពដោយជំងឺលើសឈាម

ដោយ :www.dailybreakingnews.com.kh

 


រាជធានីភ្នំពេញ:នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ បានដឹកនាំមន្ត្រីនគរបាលចំណុះអធិការដ្ឋាននគរបាលខណ្ឌ៧មករា អញ្ជើញចូលរួមបុណ្យសព លោកអនុសេនីយ៍ឯក នាង សំណាង មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី៣ ដែលបានទទួលមរណភាពដោយជំងឺលើសឈាម កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកអធិការ និងក្រុមការងារ បាននាំយកថវិកាចំនួន ២,០០០,០០០ រៀល ព្រមទាំងគ្រឿងឧបភោគមួយចំនួន ប្រគល់ជូនក្រុមគ្រួសារសព ដើម្បីចូលរួមរំលែកទុក្ខ និងជាការលើកទឹកចិត្តក្នុងគ្រាលំបាក។ សកម្មភាពនេះបានបង្ហាញពីស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការគាំទ្ររបស់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលចំពោះមន្ត្រីក្រោមឱវាទ និងក្រុមគ្រួសារ។

No comments