ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារខែកក្កដា

ដោយ :www.dailybreakingnews.com.kh

 


កំពង់ចាម ៖ ព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តកំពង់ចាមលោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តសម្រាប់ខែកក្កដា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ចាម។


ឆ្លៀតក្នុងឱកាសនេះដែរលោកប្រធានពន្ធនាគារបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ចាមក្នុងការគ្រប់គ្រងដឹកនាំពន្ធនាគារបានល្អប្រសើរ និងបានណែនាំដល់ការិយាល័យជំនាញ និងផ្នែកពាក់ព័ន្ធត្រូវពង្រឹងកិច្ចការពារធានាឲ្យបានសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ បង្កើតការយកចិត្តទុកដាក់ត្រួតពិនិត្យឆែកឆេរ និងរកវត្ថុសម្ភារហាមឃាត់ដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុង និងបានជំរុញឲ្យបន្តខិតខំកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុង។




No comments