ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ថេង សុថល អភិបាលខណ្ឌ៧មករាដឹកនាំបញ្ជាផ្ទាល់ លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានបន្តបើកប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្តាទីតាំងសណ្ឋាគារ ផ្ទះសំណាក់ និងខុនដូក្នុងមូលដ្ឋាន ដោយរកឃើញជនបរទេសចំនួន ៦នាក់

ដោយ :www.dailybreakingnews.com.kh

 


រាជធានីភ្នំពេញ:នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានបន្តបើកប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្តាទីតាំងសណ្ឋាគារ ផ្ទះសំណាក់ និងខុនដូក្នុងមូលដ្ឋាន ដោយរកឃើញជនបរទេសចំនួន ៦នាក់ និងសម្ភារៈអេឡិចត្រូនិកមួយចំនួន ដែលសង្ស័យពាក់ព័ន្ធនឹងសកម្មភាពល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ ប្រតិបត្តិការនេះដឹកនាំដោយអភិបាលខណ្ឌ៧មករា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រុមការងារបានចុះត្រួតពិនិត្យនៅផ្ទះសំណាក់ Relax ស្ថិតនៅផ្លូវលេខ១២៥ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានរកឃើញជនបរទេសចំនួន ៦នាក់ ជាបុរសទាំងអស់ និងមានសញ្ជាតិឥណ្ឌូនេស៊ី កំពុងស្នាក់នៅទីតាំងខាងលើ។

បច្ចុប្បន្ន ជនជាតិឥណ្ឌូនេស៊ីទាំង ៦នាក់ រួមទាំងវត្ថុតាងដែលដកហូតបាន ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង និងបញ្ជូនបន្តទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។

No comments