លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជនស្រុកកងមាស និងលោកអនុប្រធានគណៈកម្មាធិការ អ.ន.ក ស្រុក លោកប្រធាន អនុប្រធានសាខា អ.ន.ក ឃុំពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខសមាជិកអតីតយុទ្ធជន និងនិវត្តជនចំនួន៥គ្រួសារ ដែលមានជីវភាពក្រលំបាក និងជំងឺប្រចាំកាយ
ខេត្តកំពង់ចាម:នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជនស្រុកកងមាស និងលោកអនុប្រធានគណៈកម្មាធិការ អ.ន.ក ស្រុក លោកប្រធាន អនុប្រធានសាខា អ.ន.ក ឃុំពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខសមាជិកអតីតយុទ្ធជន និងនិវត្តជនចំនួន៥គ្រួសារ ដែលមានជីវភាពក្រលំបាក និងជំងឺប្រចាំកាយ ដូចខាងក្រោម៖
១ ឈ្មោះ ចិន ធឿន ភេទស្រី នៅភូមិខ្ពបលើ ឃុំស្ដៅ ស្រុកកងមាស ជាគ្រួសារពលី(យោធា)
២ ឈ្មោះ សន មឿន ភេទស្រី នៅភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ជាគ្រួសារពលី(យោធា)
៣ ឈ្មោះ មិះ អយ ភេទស្រី នៅភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ជាគ្រួសារពលី(យោធា)
៤ ឈ្មោះ តាំ ចាន់លី ភេទស្រី នៅភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ជាគ្រួសារពលី (យោធា)
៥ ឈ្មោះ ព្រំ យី ភេទស្រី នៅភូមិអន្លង់គគីរ ឃុំស្ដៅ ស្រុកកងមាស ពិការ(សេនាជន)
ក្នុងនោះដែរ លោកប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកកងមាស បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជនខេត្តកំពង់ចាម ក្នុងនោះមួយគ្រួសារទទួលបាន៖
អង្ករ ២៥គីឡូក្រាមមី១កេះត្រីខ ១យួរទឹកត្រី ១យួរទឹកស៊ីអ៉ីវ ១យួរសម្ភារៈផ្ទះបាមួយចំនួនថវិកាមួយចំនួន ។










No comments