លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់!
ខេត្តកណ្តាល:នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកខ្សាច់កណ្តាល និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកខ្សាច់កណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីពាក់ព័ន្ធ ដើម្បីពិនិត្យ វាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងខែមិថុនា ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមនានា និងដាក់ចេញនូវវិធានការដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានជំរុញដល់គ្រប់អង្គភាព និងមន្ត្រីជំនាញ បន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ សំដៅធានាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។





















No comments