លោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួលបានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក កម្លាំងជំនាញ កម្លាំងអន្តរាគមន៍ និងកម្លាំងពន្លត់អគ្គីភ័យ ចុះអន្តរាគមន៍ពន្លត់អគ្គីភ័យដែលបានឆាបឆេះនៅក្នុងក្រុមហ៊ុន កែច្នៃអេតចាយ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន
ខេត្តកណ្តាល:នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុក ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមអភិបាលរងខេត្ត ព្រមទាំងមានការសហការយ៉ាងល្អពីប្រជាពលរដ្ឋ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក កម្លាំងជំនាញ កម្លាំងអន្តរាគមន៍ និងកម្លាំងពន្លត់អគ្គីភ័យ ចុះអន្តរាគមន៍ពន្លត់អគ្គីភ័យដែលបានឆាបឆេះនៅក្នុងក្រុមហ៊ុន កែច្នៃអេតចាយ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន។
ប្រតិបត្តិការពន្លត់អគ្គីភ័យត្រូវបានអនុវត្តយ៉ាងសកម្ម និងទាន់ពេលវេលា រហូតអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនបណ្តាលឱ្យអគ្គីភ័យរាលដាលទៅដល់លំនៅឋានប្រជាពលរដ្ឋនៅក្បែរនោះ និងមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធ ក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិសាធារណៈ។





















No comments