លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំដកបទពិសោធន៍ការងាររបស់ផែនជំនាញទាំង ០៨ ដើម្បីពិនិត្យ វាយតម្លៃលទ្ធផលការងារដែលសម្រេចបាន !
រាជធានីភ្នំពេញ:ដោយបានការអនុញ្ញាតពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០ នាទី លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំបើកកិច្ចប្រជុំដកបទពិសោធន៍ការងាររបស់ផែនជំនាញទាំង ០៨ ដើម្បីពិនិត្យ វាយតម្លៃលទ្ធផលការងារដែលសម្រេចបាន ក៏ដូចជាលើកឡើងពីបញ្ហាប្រឈម និងដាក់ចេញនូវវិធានការបន្តសម្រាប់ការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។
កិច្ចប្រជុំនេះមានការចូលរួមពីលោក-លោកស្រី អធិការរង លោក-លោកស្រី នាយផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០ ប៉ុស្តិ៍ សរុបជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។
ក្នុងឱកាសនោះ លោកអធិការ បានណែនាំឱ្យគ្រប់ផែនជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ បង្កើនកិច្ចសហការផ្ទៃក្នុង និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។



























No comments