ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង រួមជាមួយមន្ត្រីសាលាស្រុក បានអញ្ជើញនាំយកទេយ្យទាន និងកូនក្ងោកចំនួន ១០ ដើម ប្រគេនដល់ព្រះចៅអធិការវត្តពោធិ៍ការាម (វត្តក្រពើពីរ) ដើម្បីទុកសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា

ដោយ :www.dailybreakingnews.com.kh

 



ខេត្តពោធិ៍សាត់:នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុក រួមជាមួយមន្ត្រីសាលាស្រុក បានអញ្ជើញនាំយកទេយ្យទាន និងកូនក្ងោកចំនួន ១០ ដើម ប្រគេនដល់ព្រះចៅអធិការវត្តពោធិ៍ការាម (វត្តក្រពើពីរ) ដើម្បីទុកសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា និងការអភិរក្សសត្វក្ងោកក្នុងបរិវេណវត្ត។

ក្នុងឱកាសនោះ លោក ធាង ឡេងអភិបាលស្រុក បានសម្តែងនូវការគោរពជ្រះថ្លាចំពោះព្រះពុទ្ធសាសនា និងបានលើកឡើងពីសារៈសំខាន់នៃការចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវត្តអារាម ដែលជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋ ព្រមទាំងជាមជ្ឈមណ្ឌលអប់រំសីលធម៌ និងវប្បធម៌ប្រពៃណីជាតិ។

ព្រះចៅអធិការវត្តពោធិ៍ការាម (វត្តក្រពើពីរ) បានថ្លែងអំណរព្រះគុណចំពោះលោកអភិបាលស្រុក និងមន្ត្រីសាលាស្រុក ដែលបានយកចិត្តទុកដាក់ និងឧបត្ថម្ភទេយ្យទាន ព្រមទាំងកូនក្ងោកសម្រាប់ចិញ្ចឹម និងអភិរក្សក្នុងវត្ត ដែលជាការរួមចំណែកដ៏មានតម្លៃក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងបរិស្ថានធម្មជាតិ។

សកម្មភាពនេះបានបង្ហាញពីទឹកចិត្តសប្បុរសធម៌ ការគាំទ្រដល់ព្រះពុទ្ធសាសនា និងការចូលរួមថែរក្សាមរតកធម្មជាតិឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។

No comments