ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវ និងបង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង នៅក្នុងសង្កាត់បឹងសាឡាង

ដោយ :www.dailybreakingnews.com.kh

 


រាជធានីភ្នំពេញ:ក្រោមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវ និងបង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតម៉ូតូដែលជនសង្ស័យបានលួច និងប្រគល់ជូនម្ចាស់ដើមវិញ ខណៈជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។

No comments