ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ចាន់ បណ្ឌិត អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញបានដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសខុសច្បាប់ និងពង្រឹងវិធានការទប់ស្កាត់បទល្មើស Online Scam នៅតាមទីតាំងមួយចំនួនក្នុងភូមិសាស្ត្រខណ្ឌដូនពេញ

ដោយ :www.dailybreakingnews.com.kh

 


រាជធានីភ្នំពេញ:នារសៀលថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៤:០០នាទី លោក ចាន់ បណ្ឌិត អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ ដោយទទួលបានបញ្ជាផ្ទាល់ពីលោកអភិបាលខណ្ឌ និងការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសខុសច្បាប់ និងពង្រឹងវិធានការទប់ស្កាត់បទល្មើស Online Scam នៅតាមទីតាំងមួយចំនួនក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងរក្សាបរិយាកាសសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលរស់នៅ និងធ្វើដំណើរក្នុងមូលដ្ឋានខណ្ឌដូនពេញ។


No comments