ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល រួមជាមួយសមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ នៃរដ្ឋបាលស្រុកអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គឹម សាន ដែលត្រូវជាម្តាយបង្កើតរបស់លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានទទួលមរណភាព!

ដោយ :www.dailybreakingnews.com.kh

 


ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាលរសៀល:ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល រួមជាមួយសមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ នៃរដ្ឋបាលស្រុក និងលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្តីទី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គឹម សាន ដែលត្រូវជាម្តាយបង្កើតរបស់លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៨ ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសដ៏សោកសង្រេងនេះ លោកអភិបាលស្រុក និងគណៈប្រតិភូ បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។


No comments