លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាសបានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាស្រុក
ខេត្តកំពង់ចាម:ថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកងមាស បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាស្រុកកងមាស ក្រោមអធិបតីភាព លោក ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុក និងលោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងវាយតម្លៃលទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងលើកទិសដៅការងារបន្ត ដើម្បីជំរុញប្រសិទ្ធភាពការអនុវត្តការងាររបស់រដ្ឋបាលស្រុក ស្របតាមកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។
















No comments