លោក លឹម សៀងហេង អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការជំរុញ និងលើកកម្ពស់គុណភាពការងារអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ សម្រាប់អ្នកទទួលការដែលមានឈ្មោះក្នុងបញ្ជីរបស់ខេត្ត សម្រាប់ឆ្នាំ២០២៦
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម សៀងហេង អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការជំរុញ និងលើកកម្ពស់គុណភាពការងារអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ សម្រាប់អ្នកទទួលការដែលមានឈ្មោះក្នុងបញ្ជីរបស់ខេត្ត សម្រាប់ឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានគោលបំណងពង្រឹងប្រសិទ្ធភាពការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ ឱ្យប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស ប្រកបដោយតម្លាភាព គុណភាព និងទាន់ពេលវេលា ដើម្បីធានាបាននូវប្រសិទ្ធផលខ្ពស់ក្នុងការអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានរតនាគារខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការផែនការ និងវិនិយោគ មកពីរដ្ឋបាលក្រុង-ស្រុកទាំង៨ ព្រមទាំងប្រធាន និងតំណាងក្រុមហ៊ុននានាដែលបានចុះបញ្ជីក្នុងបញ្ជីអ្នកទទួលការរបស់ខេត្ត សរុបអ្នកចូលរួមចំនួន ៤៤នាក់។















No comments