ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកវរសេនីយ៍ឯក ស៊ីម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងនគរបាលប្រារព្ធពិធីគោរពទង់ជាតិ និងប្រជុំជួរកម្លាំងនគរបាលខណ្ឌ

ដោយ :www.dailybreakingnews.com.kh

 


រាជធានីភ្នំពេញ:នៅព្រឹកថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ស៊ីម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងនគរបាលប្រារព្ធពិធីគោរពទង់ជាតិ និងប្រកាសប្រជុំជួរ ពិនិត្យវត្តមាន និងឯកសណ្ឋានរបស់មន្ត្រី ដើម្បីត្រៀមទទួលបទបញ្ជា និងអនុវត្តភារកិច្ចប្រចាំថ្ងៃ។

ក្នុងឱកាសនោះ លោកអធិការបានធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យយកចិត្តទុកដាក់លើការផ្តល់សេវាតម្រូវការជូនប្រជាពលរដ្ឋ ការពង្រឹងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការចុះសម្របសម្រួលចរាចរណ៍នៅតាមគោលដៅដែលមានការកកស្ទះក្នុងមូលដ្ឋាន ដើម្បីធានាបាននូវសុវត្ថិភាព និងភាពងាយស្រួលជូនប្រជាពលរដ្ឋ។

សកម្មភាពនេះមានកម្លាំងចូលរួមសរុបចំនួន ១៣៣នាក់ ក្នុងនោះមន្ត្រីនារីចំនួន ២៥នាក់។

No comments