លោកវរសេនីយ៍ឯក ជុន ប៊ុនណានអធិការដ្ឋាននគរបាលខណ្ឌ៧មករាបានអញ្ជើញចូលរួមពិធីបិទសវនកម្មផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ!
រាជធានីភ្នំពេញ:នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទី នៅសាលប្រជុំអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានប្រារព្ធពិធីបិទសវនកម្មផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូអមដំណើរ។
សវនកម្មនេះ បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដោយមានការចូលរួមពី លោកវរសេនីយ៍ឯក ជុន ប៊ុនណាន លោក-លោកស្រី អធិការរង លោកនាយផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់។
គោលបំណងនៃសវនកម្មផ្ទៃក្នុង គឺដើម្បីជួយដល់ថ្នាក់ដឹកនាំក្នុងការពង្រឹងប្រសិទ្ធភាពការងារ ឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ តាមរយៈការគ្រប់គ្រងហានិភ័យ ការពង្រឹងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងការអនុវត្តការងារប្រកបដោយតម្លាភាព និងគណនេយ្យភាព។ ជាមួយគ្នានេះ ក្រុមសវនកម្មបានផ្អែកលើការវិភាគ ការវាយតម្លៃ និងការពិនិត្យភាពត្រឹមត្រូវនៃការអនុវត្តការងារ ដើម្បីផ្តល់អនុសាសន៍សម្រាប់ការកែលម្អ និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់អង្គភាព។




















No comments