លោក ចាន់ បណ្ឌិត អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការប្រគល់ទទួលការផ្គត់ផ្គង់តុការិយាល័យ ម៉ាស៊ីនថតចម្លងឯកសារ (Photocopier)កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ
រាជធានីភ្នំពេញ: នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី លោក ចាន់ បណ្ឌិត អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការប្រគល់-ទទួលការផ្គត់ផ្គង់តុការិយាល័យ ម៉ាស៊ីនថតចម្លងឯកសារ (Photocopier) និងសម្ភារសម្រាប់រៀបចំពិធីបុណ្យ ជូនរដ្ឋបាលខណ្ឌដូនពេញ សម្រាប់ឆ្នាំ២០២៦។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈកម្មាធិការលទ្ធកម្មខណ្ឌ នៅសាលប្រជុំជាន់ទី២ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធានាឱ្យដំណើរការប្រគល់-ទទួលសម្ភារប្រព្រឹត្តទៅប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងស្របតាមនីតិវិធីជាធរមាន។










No comments