លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានអញ្ជើញដឹកនាំលោកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក មន្ត្រីរដ្ឋបាលស្រុក-ឃុំ និងកម្លាំងប្រជាការពារឃុំព្រែកតាមាក់ ចុះសម្អាតបរិស្ថាននៅតាមបណ្តោយផ្លូវជាតិលេខ៨ ស្ថិតក្នុងឃុំព្រែកតាមាក់
ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៖ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានដឹកនាំលោកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក មន្ត្រីរដ្ឋបាលស្រុក-ឃុំ និងកម្លាំងប្រជាការពារឃុំព្រែកតាមាក់ ចុះសម្អាតបរិស្ថាននៅតាមបណ្តោយផ្លូវជាតិលេខ៨ ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សកម្មភាពនេះមានគោលបំណងលើកកម្ពស់អនាម័យ បរិស្ថានស្អាត សោភ័ណភាព និងជំរុញការចូលរួមពីគ្រប់ភាគីក្នុងការថែរក្សាបរិស្ថាន ដើម្បីបង្កើតមូលដ្ឋានរស់នៅប្រកបដោយភាពស្អាត បៃតង និងគួរឱ្យចាប់អារម្មណ៍សម្រាប់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់។
























No comments