លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបានបញ្ជា កម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោសដោយប្រើអំពើហិង្សា!
រាជធានីភ្នំពេញ:នៅវេលាម៉ោងប្រហែល ១:១០នាទីយប់រំលងអាធ្រាត ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ដោយមានមានការចង្អល់បង្ហាញពីលោកវីរសេនីយ៍ឯកសុឹម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយប្រើកាំបិតបុ័ងតោកាប់ជនរងគ្រោះ រួចលួចយកខ្សែភ្លើង និង Compressor ម៉ាស៊ីនត្រជាក់។
ជនសង្ស័យឈ្មោះ ភាព ភ័ក្រ ហៅ ត្រឡាច ភេទប្រុស អាយុ២១ឆ្នាំ ត្រូវបានឃាត់ខ្លួននៅតាមបណ្តោយផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បន្ទាប់ពីបានប្រព្រឹត្តបទល្មើសនៅផ្ទះលេខ៩២ ផ្លូវលេខ១១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោងប្រហែល ០០:១៥នាទីយប់រំលងអាធ្រាត ថ្ងៃដដែល។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ខ្សែភ្លើងមួយចំនួន, Compressor ម៉ាស៊ីនត្រជាក់ចំនួន២ (ជារបស់ជនរងគ្រោះ) និងកន្ត្រៃមួយ (ជារបស់ជនសង្ស័យ)។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។





No comments