ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែសីហា ឆ្នាំ២០២៦ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល

ដោយ :www.dailybreakingnews.com.kh

 



ក្រុងតាខ្មៅ៖ អធិការនគរបាលក្រុងតាខ្មៅ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២៦

នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែសីហា ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមនានា ដើម្បីដាក់ចេញនូវទិសដៅ និងវិធានការបន្ត សំដៅបង្កើនប្រសិទ្ធភាពការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្ការ បង្ក្រាបបទល្មើស និងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំ រួមមាន លោក-លោកស្រី ស្នងការរង, លោក-លោកស្រី នាយការិយាល័យជំនាញទាំង៣១, លោកអធិការនគរបាលគ្រប់ស្រុក-ក្រុង, លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥, លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានផ្តល់នូវអនុសាសន៍ និងការណែនាំសំខាន់ៗ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់ផ្នែក ឱ្យបន្តពង្រឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងកិច្ចសហការរវាងអង្គភាពពាក់ព័ន្ធ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាល។

No comments