លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្ត
ស្រុកក្រគរខេត្តពោធិ៍សាត់:នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកក្រគរ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាពលោក ប៊ិន វណ្ណា ប្រធានក្រុមប្រឹក្សាស្រុក និង លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក លោក-លោកស្រី អភិបាលរងស្រុក ថ្នាក់ដឹកនាំការិយាល័យជំនាញ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅសាលប្រជុំក្រុមប្រឹក្សាស្រុក។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលបានអនុវត្តកន្លងមក ពិភាក្សាអំពីបញ្ហាប្រឈមនានា ព្រមទាំងដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីធានាឱ្យការអនុវត្តភារកិច្ចរបស់រដ្ឋបាលស្រុកប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាស្រុក និងលោកអភិបាលស្រុក បានជំរុញឱ្យគ្រប់អង្គភាពពាក់ព័ន្ធ បន្តពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានផ្តល់ឱកាសដល់អង្គប្រជុំក្នុងការផ្លាស់ប្តូរយោបល់ ពិភាក្សា និងលើកឡើងនូវសំណើនានា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជំរុញការអនុវត្តផែនការអភិវឌ្ឍន៍ស្រុកឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរនាពេលខាងមុខ។
































No comments