ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកអ៊ន សុផល្លាអភិបាលស្រុកក្រគរអញ្ជើញចុះណែនាំផ្ទាល់ដល់ម្ចាស់ទីតាំងអេតចាយថ្នល់បត់ ស្ថិតក្នុងភូមិកណ្តាល ឃុំអន្លង់ត្នោត ដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន

ដោយ :www.dailybreakingnews.com.kh

 


ស្រុកក្រគរខេត្តពោធិ៍សាត់:នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកអភិបាលស្រុក បានអញ្ជើញចុះពិនិត្យ និងណែនាំផ្ទាល់ដល់ម្ចាស់ទីតាំងអេតចាយថ្នល់បត់ ស្ថិតនៅភូមិកណ្តាល ឃុំអន្លង់ត្នោត ដោយផ្តោតលើការរៀបចំសណ្តាប់ធ្នាប់ និងការរក្សាអនាម័យបរិស្ថានជុំវិញទីតាំងអាជីវកម្ម។

ក្នុងឱកាសនោះ លោកអភិបាលស្រុកបានធ្វើការណែនាំយ៉ាងច្បាស់លាស់ មិនឱ្យដាក់សម្ភារៈ ឬអីវ៉ាន់ផ្សេងៗលយចូលមកលើចំណីផ្លូវសាធារណៈ ដែលអាចបង្កការរាំងស្ទះដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងយានយន្ត ព្រមទាំងអាចប៉ះពាល់ដល់សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈផងដែរ។

ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យម្ចាស់ទីតាំងរៀបចំទុកដាក់អីវ៉ាន់ឱ្យមានរបៀបរៀបរយ សម្អាតទីតាំង និងប្រមូលសំណល់ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបរិស្ថានឱ្យស្អាត មានអនាម័យល្អ និងរួមចំណែកបង្កើតបរិយាកាសល្អនៅក្នុងមូលដ្ឋាន។

លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា ការគោរពច្បាប់ និងការចូលរួមថែរក្សាសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន គឺជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មគ្រប់រូប ដើម្បីធានាបាននូវសុវត្ថិភាព សោភ័ណភាព និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយនិរន្តរភាព។

No comments