ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

អធិការដ្ឋាននគរបាលស្រុកក្រគរ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ

ដោយ :www.dailybreakingnews.com.kh

 


ស្រុកក្រគរខេត្តពោធិ៍សាត់:នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ អធិការដ្ឋាននគរបាលស្រុកក្រគរ បានរៀបចំកិច្ចប្រជុំបំណាច់ខែ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ។

ក្នុងកិច្ចប្រជុំនេះ លោកអធិការ បានធ្វើការវាយតម្លៃលទ្ធផលការងារដែលអង្គភាពសម្រេចបានក្នុងអំឡុងខែកក្កដា ព្រមទាំងបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ផ្នែក ឱ្យបន្តពង្រឹងការអនុវត្តតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ សំដៅធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ អង្គប្រជុំក៏បានផ្សព្វផ្សាយ និងពង្រឹងការអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ ដោយជំរុញឱ្យមន្ត្រីគ្រប់រូបគោរពវិន័យ បទបញ្ជា ក្រមសីលធម៌វិជ្ជាជីវៈ និងបំពេញភារកិច្ចដោយស្មារតីបម្រើប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ។

ក្នុងឱកាសនោះផងដែរ លោក លោកស្រី អធិការរងគ្រប់ជំនាញ នាយផ្នែក នាយរងផ្នែក មន្ត្រីជំនាញ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ និងនាយរងប៉ុស្តិ៍ទាំង១១ បានធ្វើរបាយការណ៍អំពីលទ្ធផលការងារតាមផ្នែកជំនាញរបស់ខ្លួន ព្រមទាំងបានលើកឡើងនូវបញ្ហាប្រឈម សំណូមពរ មតិយោបល់ និងស្នើវិធីសាស្ត្រដោះស្រាយមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពការងារនៅតាមផ្នែក និងប៉ុស្តិ៍នគរបាលរដ្ឋបាលនីមួយៗ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសយកចិត្តទុកដាក់ មានការពិភាក្សា ផ្លាស់ប្តូរមតិយោបល់យ៉ាងសកម្ម និងទទួលបានលទ្ធផលល្អ ដោយមានការចូលរួមពីលោក លោកស្រី អធិការរងគ្រប់ជំនាញ នាយផ្នែក នាយរងផ្នែក មន្ត្រីជំនាញ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ និងនាយរងប៉ុស្តិ៍ទាំង១១ សរុបចំនួន ៤៦នាក់ ក្នុងនោះស្រី ៤នាក់។

No comments