ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានអមដំណើរលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត ចូលរួមរំលែកទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិការបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនគ្រួសារសពវីរកងទ័ព លោកវរសេនីយ៍ទោ ម៉ែ ឡាក់

ដោយ :www.dailybreakingnews.com.kh


 ស្រុកខ្សាច់កណ្ដាល:រសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានអមដំណើរលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិការបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនគ្រួសារសពវីរកងទ័ព លោកវរសេនីយ៍ទោ ម៉ែ ឡាក់ ជាកងកម្លាំងនគរបាលការពារព្រំដែនគោក បម្រើការនៅអង្គភាពវរៈការពារព្រំដែនគោកលេខ ៧៩៥ ឈរជើងនៅទិសប្រាសាទព្រះវិហារ។

លោកវរសេនីយ៍ទោ ម៉ែ ឡាក់ បានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៥៦ឆ្នាំ។ ពិធីរំលែកទុក្ខ និងប្រគល់អំណោយនេះ បានប្រព្រឹត្តទៅនៅគេហដ្ឋានសព ស្ថិតក្នុងឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

នាឱកាសនោះ ថ្នាក់ដឹកនាំបានសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព និងបានថ្លែងការកោតសរសើរចំពោះការលះបង់ ការបំពេញភារកិច្ច និងការបម្រើជាតិរបស់លោកវរសេនីយ៍ទោ ម៉ែ ឡាក់ កន្លងមក ព្រមទាំងជូនពរឱ្យវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភព។


No comments