ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ

ដោយ :www.dailybreakingnews.com.kh


 ខេត្តកំពង់ចាម:ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បាននាំយកប្រសាសន៍របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ផ្ដាំផ្ញើសាកសួរសុខទុក្ខដល់គ្រប់កងកម្លាំងទាំងអស់ ។ ជាមួយគ្នា ក៏បានពិនិត្យលើការស្នាក់នៅ និងការហូបចុករបស់កងកម្លាំង ព្រមទាំងត្រួតពិនិត្យលើឧបករណ៍សម្ភារៈមួយចំនួន ដែលត្រូវបំពេញបន្ថែម ពិសេសអាគារធ្វើការមួយចំនួន ដែលបាននឹងកំពុងជួសជុលកែលម្អ ឱ្យបានសមរម្យ ស្របតាមលក្ខណៈទម្រង់អាគាររដ្ឋបាល ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំឱ្យគ្រប់កងកម្លាំងទាំងអស់ ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងការចុះអន្តរាគមន៍ជួយសង្គ្រោះ រាល់គ្រោះមហន្តរាយ នានា ដែលកើតមានឡើងក្នុងមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ។ បន្ថែមពីនេះ ត្រូវរៀបចំទុកដាក់ឯកសារឱ្យបានត្រឹមត្រូវ និងរបៀបរបប នៃការដឹកនាំអនុវត្តកិច្ចការងារប្រចាំថ្ងៃ ក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាល ប្រកបដោយប្រសិទ្ធភាព ៕

No comments