ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ចាន់ បណ្ឌិត អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចូលរួមកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ប្រចាំឆមាសទី១ តាមប្រព័ន្ធអនឡាញ (Zoom)

ដោយ :www.dailybreakingnews.com.kh


 រាជធានីភ្នំពេញ:នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី លោក ចាន់ បណ្ឌិត អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចូលរួមកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ប្រចាំឆមាសទី១ តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងគោលបំណងពិនិត្យវាយតម្លៃលទ្ធផលការងារប្រចាំឆមាសទី១ និងពិភាក្សាអំពីទិសដៅការងារសម្រាប់ការអនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយ និងការណែនាំរបស់ក្រសួងមហាផ្ទៃ។


No comments