ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារនគរបាលយុត្តិធម៌ នៅអធិការដ្ឋាននគរបាលស្រុកស្អាង

ដោយ :www.dailybreakingnews.com.kh

 


ខេត្តកណ្តាល:នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី ឆាំ ប៊ុនធឿន ស្នងការរង បានដឹកនាំកិច្ចប្រជុំពង្រឹងការងារនគរបាលយុត្តិធម៌ នៅអធិការដ្ឋាននគរបាលស្រុកស្អាង។

កិច្ចប្រជុំនេះមានការចូលរួមពីលោកអធិការ លោក-លោកស្រីអធិការរង នាយ-នាយរងផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ចំណុះអធិការដ្ឋាននគរបាលស្រុកស្អាង ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកស្អាង។

កិច្ចប្រជុំមានគោលបំណងពង្រឹងប្រសិទ្ធភាពការងារនគរបាលយុត្តិធម៌ ជំរុញការអនុវត្តតួនាទី និងភារកិច្ចឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមាន ដើម្បីលើកកម្ពស់គុណភាពនៃការបម្រើប្រជាពលរដ្ឋ និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

No comments