ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក អែតដា ដូរ៉ាមី អភិបាលរងស្រុក តំណាងលោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានដឹកនាំលោកនាយករដ្ឋបាលសាលាស្រុក អធិការរងទទួលបន្ទុកការងារអត្តសញ្ញាណកម្ម នាយផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុក មេឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ឃុំ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក

ដោយ :www.dailybreakingnews.com.kh

 


ខេត្តកណ្តាល:នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក អែតដា ដូរ៉ាមី អភិបាលរងស្រុក តំណាងលោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានដឹកនាំលោកនាយករដ្ឋបាលសាលាស្រុក អធិការរងទទួលបន្ទុកការងារអត្តសញ្ញាណកម្ម នាយផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុក មេឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ឃុំ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក។

កិច្ចប្រជុំនេះបានធ្វើឡើងតាមរយៈប្រព័ន្ធ Zoom Meeting នៅសាលាស្រុកខ្សាច់កណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រកបដោយប្រសិទ្ធភាព សម្រួលដល់ប្រជាពលរដ្ឋខ្មែរចំណាកស្រុកក្នុងការទទួលបានសេវាអត្តសញ្ញាណកម្មតាមនីតិវិធី។


No comments