លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល រួមជាមួយលោក ខៀវ សុខណាត ប្រធានក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល ព្រមទាំងសមាជិកក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការនៃរដ្ឋបាលស្រុក បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោក ថូ ផាណែត អនុភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ដែលបានទទួលមរណភាពដោយរោគាពាធ
ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល:ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល រួមជាមួយលោក ខៀវ សុខណាត ប្រធានក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល ព្រមទាំងសមាជិកក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការនៃរដ្ឋបាលស្រុក បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោក ថូ ផាណែត អនុភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៣៦ឆ្នាំ ស្ថិតនៅឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ក្នុងឱកាសដ៏សោកសង្រេងនេះ លោកអភិបាលស្រុក និងគណៈប្រតិភូ បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារសព និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ លោក ថូ ផាណែត បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។



















No comments