លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារសាលាស្រុក រួមជាមួយលោកប្រធាន អនុប្រធានការិយាល័យ លោកមេឃុំអូរសោម ក្រុមប្រឹក្សាឃុំ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងបងប្អូនប្រជាការពារ ចុះដាំដើមឈើបន្ថែម និងថែទាំដើមឈើដែលបានដាំរួច!
ខេត្តពោធិ៍សាត់:រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារសាលាស្រុក រួមជាមួយលោកប្រធាន អនុប្រធានការិយាល័យ លោកមេឃុំអូរសោម ក្រុមប្រឹក្សាឃុំ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងបងប្អូនប្រជាការពារ ចុះដាំដើមឈើបន្ថែម និងថែទាំដើមឈើដែលបានដាំរួច។
ក្នុងសកម្មភាពនេះ បានដាំដើមចាន់គីរីចំនួន ២៨ដើម និងដើមក្ងោកធំចំនួន ២១ដើម ព្រមទាំងកាត់តុបតែងមែកដើមក្ងោកដែលកំពុងលូតលាស់បានយ៉ាងល្អ នៅចំណុចគល់ស្ពានតេជោសន្តិភាពឫស្សីជ្រុំ (ស្ពានខ្ពស់) ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សកម្មភាពនេះមានគោលបំណងរួមចំណែកបង្កើនគម្របព្រៃបៃតង លើកកម្ពស់សោភ័ណភាពបរិស្ថាន និងជំរុញការចូលរួមថែរក្សាធនធានធម្មជាតិ ដើម្បីទុកជាប្រយោជន៍សម្រាប់សហគមន៍ និងមនុស្សជំនាន់ក្រោយ។
#រួមគ្នាដើម្បីភាពស្រស់បំព្រងនៃធម្មជាតិបៃតង 🌱





















No comments