លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានអញ្ជើញដឹកនាំលោក លោកស្រី សមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមជាមួយអាជ្ញាធរឃុំ-ភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនគ្រួសារងាយរងគ្រោះចំនួន ៦គ្រួសារ ដែលរស់នៅឃុំព្រះប្រសប់
ខេត្តកណ្តាល:ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាដោយមានការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានដឹកនាំលោក លោកស្រី សមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមជាមួយអាជ្ញាធរឃុំ-ភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនគ្រួសារងាយរងគ្រោះចំនួន ៦គ្រួសារ ដែលរស់នៅឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងស្មារតីមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលទុក្ខលំបាក និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋងាយរងគ្រោះ ឱ្យទទួលបានការគាំទ្រ និងកម្លាំងចិត្តក្នុងការបន្តជីវភាពរស់នៅ។






















No comments