ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អនុប្រធានគណៈកម្មាធិការ អ.ន.ក. និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក ខេត្តកំពង់ចាមបានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម និងទិសដៅបន្ដ

ដោយ :www.dailybreakingnews.com.kh

 


(កំពង់ចាម) នៅព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អនុប្រធានគណៈកម្មាធិការ អ.ន.ក. និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម និងទិសដៅបន្ដ ។


ដោយកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានលើកយកនូវបទពិសោធន៍ និងដាក់ចេញនូវទិសដៅបន្ដដូចជា:

១-ក្រុមការងារនីមួយៗ ដែលបានបែងចែកតួនាទីភារកិច្ច ត្រូវបន្ដអនុវត្ដការងារឱ្យបានខ្ជាប់ខ្ជួន

២-បន្ដពង្រឹង ការគ្រប់គ្រងទិន្នន័យដែលចុះក្នុងប្រព័ន្ធឱ្យបានច្បាស់លាស់

៣-បន្ដចុះត្រួតពិនិត្យដល់ខ្នងផ្ទះ លើជីវភាពរស់នៅជាក់ស្ដើងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដើម្បីជួយសម្រួល និងដោះស្រាយរាល់ការលំបាក និងការសំណូមពរ ឱ្យបានឆាប់រហ័ស

៤-បន្ដចុះធ្វើបច្ចុប្បន្ន និងការគ្រប់គ្រងបញ្ចីឈ្មោះ ឱ្យបានត្រឹមត្រូវ

៥-លើកសំណើរ និងសុំគោលការណ៍រាល់ បញ្ហាប្រឈម និងការលំបាក

៦-ពន្លឿនការចុះធ្វើកំណត់ហេតុ និងការរៀបចំបើកផ្ដល់ថវិកា បេឡាមរណៈសង្គ្រោះជូនគ្រួសារសព ឱ្យបានទាន់ពេលវេលា ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានណែនាំបន្ថែមឱ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្ដខិតខំពង្រឹង និងជម្រុញ រក្សាបាននូវនិរន្តរភាពការងារ ឱ្យកាន់តែល្អប្រសើរ ចំពោះតម្រូវការចាំបាច់បំផុតរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលក្រុមការងារត្រូវបំពេញ កាតព្វកិច្ចជូនពួកគាត់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ៕

No comments