លោក អ៊ូច សៅវឿន អភិបាលនៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក
ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនៅថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក ប៊ុន ថេង ប្រធានក្រុមប្រឹក្សាស្រុក និងលោក អ៊ូច សៅវឿន អភិបាលនៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកណ្ដាលស្ទឹង។
កិច្ចប្រជុំបានប្រព្រឹត្តទៅនៅស្នាក់ការ៩៩ ស្ថិតក្នុងឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីពិភាក្សា និងពិនិត្យលើរបៀបវារៈពាក់ព័ន្ធនឹងការងាររដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន ស្របតាមតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាស្រុក។











No comments