លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹងបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកិច្ចប្រជុំនេះបានផ្តោតលើការពិនិត្យ និងពិភាក្សាអំពីការប្រកាសទទួលស្គាល់គណៈកម្មការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)
ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល:នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅសាលប្រជុំសាលាស្រុក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ និងសមាជិកគណៈបញ្ជាការឯកភាព។
កិច្ចប្រជុំនេះបានផ្តោតលើការពិនិត្យ និងពិភាក្សាអំពីការប្រកាសទទួលស្គាល់គណៈកម្មការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុវត្ថិភាព តម្លាភាព និងសណ្តាប់ធ្នាប់ល្អ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក លោក អ៊ូច សៅវឿន ក៏បានបន្តដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសាខារដ្ឋបាលស្រុកកណ្តាលស្ទឹង ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាបញ្ហាប្រឈម និងដាក់ចេញទិសដៅអនុវត្តការងារបន្ត សំដៅពង្រឹងប្រសិទ្ធភាពការងារ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។





















No comments