ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ចាន់ បណ្ឌិត អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ

ដោយ :www.dailybreakingnews.com.kh

 


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ លោក ចាន់ បណ្ឌិត អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ក្រោមអធិបតីភាពលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីពិនិត្យ និងពិភាក្សាលើការងារសំខាន់ៗពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់ និងការអនុវត្តវិធានការបង្ការ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន។

កិច្ចប្រជុំនេះបានផ្តោតសំខាន់លើការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេលរៀបចំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសុវត្ថិភាពជូនបេក្ខជន អាណាព្យាបាល និងបុគ្គលិកពាក់ព័ន្ធ ព្រមទាំងធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន សន្តិសុខ និងមានសណ្តាប់ធ្នាប់ល្អ។

ជាមួយគ្នានេះ អង្គប្រជុំក៏បានពិភាក្សាអំពី ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលកំពុងក្លាយជាបញ្ហាដែលត្រូវយកចិត្តទុកដាក់។ អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចត្រូវបន្តពង្រឹងការងារស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធ ព្រមទាំងបង្កើនការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកតាមប្រព័ន្ធអនឡាញ។

ក្រៅពីនេះ កិច្ចប្រជុំក៏បានលើកយក បញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងការងាររដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ និងការបម្រើសេវាសាធារណៈក្នុងមូលដ្ឋាន មកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយ និងកំណត់ទិសដៅអនុវត្តឱ្យមានប្រសិទ្ធភាព។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ដោយផ្តោតលើការពង្រឹងកិច្ចសហការរវាងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ។

No comments