ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងក្រុងកំពង់ចាម

ដោយ :www.dailybreakingnews.com.kh

 


(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម ព្រមទាំងតំណាង អង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញចុះត្រួតពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡង ថ្ងៃទី១០ ខែសីហាឆ្នាំ ២០២៦ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះសីហនុ -មណ្ឌលប្រឡង វិទ្យាល័យ តេជោ ហ៊ុន សែន បឹងកុក -មណ្ឌល វិទ្យាល័យដីដុះ -មណ្ឌលវិទ្យាល័យ គរុកោសល្យខេត្ត -មណ្ឌល វិទ្យាល័យសំបួរមាស ស្ថិតក្នុងក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ សម្រាប់ខេត្តកំពង់ចាមមានបេក្ខជន សរុបចំនួន ៩.៥៧៥នាក់ ស្រី ៥.៦៨៣នាក់។ មានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល៕

No comments