ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ធាង ឡេង ដឹកនាំមន្ត្រីរាជការ និងកងកម្លាំង ចូលរួមបូជាសព និងជូនដំណើរលើកចុងក្រោយដល់សព

ដោយ :www.dailybreakingnews.com.kh


ស្រុកវាលវែង:ខេត្តពោធិ៍សាត់:លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំមន្ត្រីរាជការ រដ្ឋបាលស្រុកវាលវែង សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយក-នាយករងរដ្ឋបាលសាលាស្រុក ប្រធាន-អនុប្រធានការិយាល័យជំនាញ កងកម្លាំងស្រុក អាជ្ញាធរឃុំ និងប្រជាពលរដ្ឋ ចូលរួមពិធីបូជាសព និងជូនដំណើរលើកចុងក្រោយដល់សពលោក សាម រ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម លោក សូ សុវណ្ណរិទ្ធ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម និងប្រជាការពារឃុំអូរសោម។

ការចូលរួមនេះ គឺជាការបង្ហាញពីការគោរព ការដឹងគុណ និងការចងចាំចំពោះការលះបង់ និងការខិតខំបំពេញភារកិច្ចរបស់សព ក្នុងការបម្រើសន្តិសុខ សណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក ធាង ឡេង ព្រមទាំងមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានចូលរួមរំលែកទុក្ខយ៉ាងសោកស្តាយជាមួយក្រុមគ្រួសារនៃសព និងបានជូនដំណើរលើកចុងក្រោយ ប្រកបដោយក្តីគោរព និងអាឡោះអាល័យ។ សូមឱ្យវិញ្ញាណក្ខន្ធសពទាំងអស់បានទៅកាន់សុគតិភព និងសូមឱ្យក្រុមគ្រួសារមានកម្លាំងចិត្ត ដើម្បីឆ្លងកាត់ទុក្ខសោកដ៏ក្រៀមក្រំនេះ។ 🙏🕊️

No comments