ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោកបញ្ជាកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ០១គ្រឿង ឃាត់ខ្លួននៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣

ដោយ :www.dailybreakingnews.com.kh

 


រាជធានីភ្នំពេញ:ដោយមានការចង្អុរបង្ហាញពីលោក វរសេនីយ៍ឯក សុឹម ពិសិដ្ឋអធិការនៃអធិការដ្ឋាននគបាលខណ្ឌទួលគោកនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៣:០៥នាទីរំលងអាធ្រាត្រ កម្លាំងល្បាត នៃអធិការដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឃាត់ខ្លួននៅចំណុចផ្លូវលេខ៥៩៨ កែងផ្លូវលេខ៣១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវលេខ២៤៧ ភូមិ១ ក្រុម១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោល រាជធានីភ្នំពេញ។

  ជនសង្ស័យឈ្មោះ គង់ ប្រុសម៉ៅ ហៅម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅមិនពិប្រាកដ។ (មានសារធាតុញៀន) 

វត្ថុតាំងចាប់យកដែកកែច្នៃសម្រាប់កាច់កម៉ូតូចំនួន ២ និងដែកខ្សៀចំនួន០១។

ម៉ូតូ០១គ្រឿង (ម៉ូតូម៉ាក Honda Icon ពណ៌ខ្មៅ-ទឹកក្រូច ពាក់ស្លាក់លេខ កំពង់ចាម 1AA-6039 (ជាម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួច) ចាប់យកពីជនសង្ស័យខាងលើ។

 ជនរងគ្រោះ មិនទាន់ដាក់ពាក្យបណ្ដឹងនោះទេ។

 បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។

No comments